អ៊ីម៉ែល ទំនាក់ទំនងយើង ឱកាសការងារ

ព័ត៌មាន :

ប្រធានបទ

ការពិគ្រោះពិភាក្សា និងការពិនិត្យឈាម

ការធ្វើតេស្តឈាម រកមេរោគអេដស៍

ជាមធ្យោបាយមួយយ៉ាងសំខាន់ និងមានផលប្រយោជន៍ច្រើនដូចជា

  • សំរាប់ធ្វើរោគវិនិច្ឆ័យ
  • ដើម្បីបំបាត់ការសង្ស័យ
  • ការពារការចំលងទៅអ្នកដទៃ
  • អាចរៀបចំទុកដាក់ អនាគតកូនចៅ
  • ដើម្បីធ្វើស្ថិតិ និង ការស្រាវជ្រាវផងដែរ

រាល់ការធ្វើតេស្តឈាមរកមេរោគអេដស៍ ត្រូវតែប្រព្រឹត្តទៅដោយការស្មគ្រ័ចិត្ត  និង  រក្សាការសំងាត់ជា មូលដ្ឋានហើយត្រូវតែទទួលនូវ  ការផ្តល់ប្រឹក្សាជាចាំបាច់ ។
ការផ្តល់ប្រឹក្សាមានតួនាទីសំខាន់ណាស់ ព្រោះថាបុគ្គល នោះអាចទទួលបាននូវ

  • ការប៉ាន់ ប្រមាណអំពីផ្លូវចិត្ត
  • ការប្រមាណ អំពីការប្រព្រឹត្តប្រឈមមុខដែលគួរធ្វើតេស្តឈាម
  • ព័ត៌មានផ្សេងៗ អំពីបញ្ហាមេរោគអេដស៍ ជំងឺអេដស៍ និង ការការពារខ្លួន
  • ពីរបៀបរបបនៃ ការថែរក្សាខ្លួន ដើម្បីអោយរស់នៅបានយូរ
  • ការគាំទ្រផ្លូវចិត្ត ចំពោះអ្នកផ្ទុកមេរោគ និងក្រុមគ្រួសាររបស់គេ
  • ពត៌មានផ្សេងៗអំពី សេវាថែទាំសុខភាពរបស់រដ្ឋាភិបាល និង អង្កការនានាព្រម ទាំងសេវា សាធារណៈ ផងដែរ

លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា

វិជ្ចមាន យើងត្រូវថែទាំខ្លួនដើម្បីអោយរស់នៅបានយូរ ដោយត្រូវគិតគូរដល់  ៖

  • របបចំណីអាហារ   ដើម្បីថែរក្សាសុខភាព
  • អនាម័យក្នុងការរស់នៅ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ
  • ជួបពិគ្រោះជាមួយគ្រូពេទ្យ  នៅពេលមានបញ្ហាទាក់ទងទៅនឹងសុខភាព
  • ប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅរាល់ពេលរួមភេទដើម្បីការពារកុំឱ្យចំលងទៅអ្នកដទៃផង  និង ការពារកុំអោយឆ្លងជំងឺដទៃទៀតចូលមកបន្ថែម
  • ហាមប្រើគ្រឿងញៀនស្រវឹង នាំឱយសុខភាព យើងកាន់តែធ្ងន់ធ្ងរថែម

អវិជ្ចមាន យើងត្រូវថែរក្សា និង ការពារខ្លួនអោយនៅតែអវិជ្ជមានរហូតរៀងទៅដោយត្រូវ ៖

  • ផ្លាស់ប្តូរការប្រព្រឹត្តផ្លូវភេទដែលប្រឈមមុខ
  • ស្មោះត្រង់ - កាត់បន្ថយដៃគូស្នេហា
  • ប្រើប្រាស់ស្រោមអនាម័យ  ជាប្រចាំរៀងរាល់ពេលរួមភេទ
  • មិនប្រើប្រាស់របស់មុតស្រួចរួមគ្នា ដូចជា ម្ជុលសាក់ រឺ ម្ជុលចាក់ថ្នាំ

តាមយើង

   

ទូរទស្សន៍
វិទ្យុ

ស្តាប់បន្ថែម

ចំនួននៃការទស្សនា
ចំនួនអ្នកកំពង់ទស្សនា0
ចំនួនអ្នកទស្សនាថ្ងៃនេះ89
ចំនួនអ្នកទស្សនាម្សិលមិញ 75
ចំនួនអ្នកទស្សនាសប្តាហ៍មុន 541
ចំនួនអ្នកទស្សនាខែមុន 2,578
ចំនួនអ្នកទស្សនាសរុប54,759
មានសំណួរ / មតិ
CAPTCHA Image

ដៃគូ & ម្ចាស់ជំនួយ

Address : #134E3, Street 109, Sangat Mittapheap, Khan 7 Makara, Phnom Penh, Cambodia. Phnom Penh, Cambodia.
P:023 986 240 @:info@INTHANOU.org

INTHANOU Association. Phnom Penh, Cambodia

© 2017 Inthanou Association, All Rights Reserved

Powered by: B.N.Consult.