អ៊ីម៉ែល ទំនាក់ទំនងយើង ឱកាសការងារ

ព័ត៌មាន :

ប្រធានបទ

ជំងឺអេដស៍ និងជំងឺកាមរោគ

ជំងឺអេដស៍

  • HIV មេរោគអេដស៏ គឺជាប្រភេទវ៉ីរុសដែលធ្វើអោយប្រពន្ធ័ការពាររាងកាយ មនុស្សចុះខ្សោយ។
  • AIDS ជំងឺអេដស៏ គឺជាចង្កោមរោគសញ្ញា ដែលកើតឡើងនៅពេលដែល ប្រពន្ធ័ការពាររាងកាយ របស់មនុស្ស ចុះខ្សោយ។

មេរោគអេដស៏ អាចឆ្លងតាម

  • តាមការរួមភេទជាមួយដៃគូដែលផ្ទុកមេរោគអេដស៏ ដោយមិនបានការពារ
  • តាមឈាម ដូចជាការបញ្ចូលឈាមដោយមិនបានត្រួតពិនិត្យជាមុន រឺ ប្រើប្រាស់ របស់មុតស្រួចរួមគ្នា ដោយមិនបានស្ងោររំងាប់មេរោគជាមុន
  • តាមរយៈពីម្តាយទៅកូន ចំពោះស្ត្រីមានផ្ទៃពោះ ដែលមានបីដំណាក់កាល ៖
    - នៅក្នុងពោះ
    - នៅពេលកើត
    - និង នៅពេលបំបៅដោះ

មេរោគអេដស៏ មិនអាចឆ្លងតាម

  • ការប្រស្រ័យទាក់ទងគ្នាជាសាធារណៈ នៅក្នុងសង្គម
  • ការប្រើប្រាស់បង្គន់ រឺ បន្ទប់ទឹកសាធារណៈ រឺ អាងទឹកសាធារណៈ
  • សត្វល្អិតទិច រឺ ខាំ
  • ការសួរសុខទុក្ខអ្នកជំងឺ រឺ អោបថើបគ្នា រឺ ចាប់ដៃគ្នា
  • ការហូបចុករួមគ្នា រឺ រស់នៅផ្ទះជាមួយគ្នា

វិធីការពារ

  • ចូរអ្នកប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅពេលរួមភេទ
  • កុំប្រើប្រាស់របស់មុតស្រួចរួមគ្នា ដូចជាម្ជុលចាក់ថ្នាំ រឺ ឡាម

ការព្យាបាលជំងឺអេដស៏

រហូតមកទល់បច្ចុប្បន្ននេះ មិនទាន់មានអ្នក ប្រាជ្ញណាម្នាក់ អាចរកឃើញថ្នាំសំលាប់មេរោគ អេដស៏បាននៅឡើយទេ គេរកឃើញ តែថ្នាំសំរាប់ពន្យា ជីវិតអ្នកជំងឺអេដស៏ តែប៉ុណ្ណោះ ។ មេរោគអេដស៏ វាមិនសំលាប់មនុស្សដោយផ្ទាល់ទេ វាគ្រាន់តែធ្វើ អោយប្រព័ន្ធការពារខ្លួនមនុស្សចុះខ្សោយ ដែលធ្វើអោយខ្លួនអ្នកជំងឺនោះ ងាយនឹងទទួល យកនូវជំងឺ ផ្សេងៗ ហៅថា ជំងឺឱកាសនិយម ដូច្នេះគេព្យាបាលជំងឺអេដស៏ គឺព្យាបាលជំងឺឱកាសនិយម ។ ជំងឺឱកាសនិយម ដែលជួបប្រទះញឹកញាប់ នៅប្រទេសកម្ពុជាយើង មានដូចជា:

  • ជំងឺរបេងសួត រឺ របេងក្រៅសួត
  • ជំងឺទាក់ទងទៅនឹងប្រព័ន្ធដង្ហើម ឧទាៈ ជំងឺរលាកសួត ដោយ ពពួកបាក់តេរី រឺ ពពួកផ្សិត
  • ជំងឺទាក់ទងទៅនឹង ខួរក្បាល ឧទាៈ ជំងឺរលាកខួរក្បាល
  • ជំងឺទាក់ទងទៅនឹងប្រពន្ធ័រំលាយអាហារ ឧទាៈ រាគ ផ្សិតអណ្តាត រឺ មាត់
  • ជំងឺសើរស្បែក ឧទា ៖ កើតរើម, រមាស់
  • ជំងឺ រលាកកូនកណ្តុរ

ជំងឺកាមរោគ

ជំងឺកាមរោគ ជាប្រភេទជំងឺទាំងឡាយណាដែលឆ្លង ជាចំបងតាមការរួមភេទ ។ ជំងឺកាមរោគ មានជាចំបង ដូចជា ៖

  • ជំងឺ ស្វាយ
  • ជំងឺ ប្រមេះទឹកបាយ និង ប្រមេះទឹកថ្លា
  • ជំងឺ ដុះសាច់លើប្រដាប់ភេទ ដែលប្រជាជនយើងនិយមហៅថា ជំងឺសិរមាន់
  • ជំងឺ ដំបៅពងបែកលើប្រដាប់ភេទ
  • ជំងឺ រលាកថ្លើម ប្រភេទ បេ ជាដើម

ជំងឺកាមរោគ ផ្តល់នូវផលវិបាកធ្ងន់ធ្ងរទៅអនាគត បើអ្នកមិនបានព្យាបាល រឺ ព្យាបាលមិនបាន ត្រឹមត្រូវ។ បើអ្នកមានជំងឺកាមរោគ ហើយមិនបានធ្វើការព្យាបាលត្រឹមត្រូវ អ្នកអាចមាន ឱកាសនឹងឆ្លងមេរោគអេដស៏ខ្ពស់ជាង មនុស្សធម្មតា នៅពេលដែលអ្នករួមភេទជាមួយដៃគូ ដែលផ្ទុកមេរោគអេដស៍ ដោយមិន បានប្រើប្រាស់មធ្យោបាយការពារ ដូចជា ស្រោមអនាម័យជាដើម។

សេវាព្យាបាល

អាស្រ័យហេតុនេះ បើអ្នកមានជំងឺកាមរោគ សូមប្រញាប់ស្វែងរកការពិគ្រោះជំងឺជាមួយគ្រូពេទ្យ និង ការព្យាបាលនៅតាម មណ្ឌលសុខ

ភាពនានា រឺ មន្ទីរពេទ្យបង្អែក រឺ គ្លីនិកអង្កការនានា ព្រមទាំងនាំ យកដៃគូទៅព្យាបាលផង ទើបការព្យាបាលមាន ប្រសិទ្ធិភាពល្អ។

វិធីការពារ

ចូរអ្នកប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅពេលរួមភេទកុំប្រើប្រាស់របស់មុតស្រួចរួមគ្នាដូចជាម្ជុលចាក់ថ្នាំ រឺ ឡាម

តាមយើង

   

ទូរទស្សន៍
វិទ្យុ

ស្តាប់បន្ថែម

ចំនួននៃការទស្សនា
ចំនួនអ្នកកំពង់ទស្សនា1
ចំនួនអ្នកទស្សនាថ្ងៃនេះ89
ចំនួនអ្នកទស្សនាម្សិលមិញ 75
ចំនួនអ្នកទស្សនាសប្តាហ៍មុន 541
ចំនួនអ្នកទស្សនាខែមុន 2,578
ចំនួនអ្នកទស្សនាសរុប54,759
មានសំណួរ / មតិ
CAPTCHA Image

ដៃគូ & ម្ចាស់ជំនួយ

Address : #134E3, Street 109, Sangat Mittapheap, Khan 7 Makara, Phnom Penh, Cambodia. Phnom Penh, Cambodia.
P:023 986 240 @:info@INTHANOU.org

INTHANOU Association. Phnom Penh, Cambodia

© 2017 Inthanou Association, All Rights Reserved

Powered by: B.N.Consult.