អ៊ីម៉ែល ទំនាក់ទំនងយើង ឱកាសការងារ

ព័ត៌មាន :

សំណួរដែលសួរជាញឹកញាប់បំផុត

  1. តើការរួមភេទដោយ មិនបានបញ្ចោញទឹកកាមអាចឆ្លងមេរោគអេដស៏ បានរឺទេ ?
    • អ្នកអាចប្រឈមមុខនឹងការឆ្លងមេរោគអេដស៍បាន បើដៃគូរបស់អ្នកមានផ្ទុកមេរោគអេដស៍ ហើយអ្នក បានរួមភេទ ដោយមិនបានប្រើប្រាស់ស្រោមអនាម័យ ដើម្បីការពារ ។
  2. តើគួរប្រើប្រាស់របស់មុតស្រួច ដូចជា ម្ជុល រឺ ឡាម ដែលមិនបានស្ងោររំងាប់មេរោគ តែមាន ប្រលាក់ឈាមដែលស្ងួតហើយយូរ រឺ ទេ ?
    • ការប្រើប្រាស់របស់មុតស្រួច ដែលមិនបានស្ងោររំងាប់មេរោគត្រឹមត្រូវតាម ក្បួនវេជ្ជសាស្ត្រ ជាមុនជាប្រការ គ្រោះថ្នាក់ខ្លាំងណាស់ ព្រោះថាវាអាចអោយប្រឈមមុខ នឹង ការឆ្លង ជំងឺផ្សេងៗ ដូចជា ៖ជំងឺរលាកថ្លើមប្រភេទ B និង C , ជំងឺស្វាយ ជាពិសេសគឺ ជំងឺអេដស៍ ដែលគ្មានថ្នាំព្យាបាលឡើយ។
  3. តើការរួមភេទជាមួយក្រមុំព្រហ្មចារិ៍យដោយមិនបានប្រើប្រាស់ស្រោមអនាម័យ អាចឆ្លង មេរោគអេដស៏ បាន
    • ក្រមុំព្រហ្មចារិ៍យ មិនប្រាកដថាគ្មានមេរោគអេដស៍នោះទេ ពីព្រោះថា មេរោគអេដស៍ អាចឆ្លងតាមឈាមដូចជាការ បញ្ជូលឈាមដោយមិនបានត្រួតពិនិត្យត្រឹមត្រូវការប្រើ ប្រាស់របស់មុតស្រួចរួមគ្នា ដោយមិន បានស្ងោររំងាប់មេរោគត្រឹមត្រូវ ។ អាស្រ័យហេតុនេះ សូមអ្មកការពារខ្លួន ដោយប្រើប្រាស់ស្រោម អនាម័យ ជាប្រចាំរាល់ពេលរួមភេទ ជាប្រការល្អ។
  4. ខ្ញុំ ឮ ថាមេរោគអេដស៏អាច ឆ្លងតាមទឹកកាម ។ ដូចនេះ តើការរួមភេទតាមរន្ធគូថ ដោយ មិនបានប្រើប្រាស់ស្រោមអនាម័យ អាចឆ្លងមេរោគអេដស៏ បាន រឺ ទេ ?
    • អ្នកអាចប្រឈមមុខ នឹងការឆ្លងមេរោគអេដស៍បានបើ ដៃគូរបស់អ្នកមានផ្ទុកមេរោគអេដស៍ ហើយអ្នក បានរួមភេទ ដោយមិនបានប្រើប្រាស់ស្រោមអនាម័យ ដើម្បីការពារព្រោះថាតាម រន្ធគូថ មិនមានរំអិល គ្រប់គ្រាន់ជួយសំរួលដល់ការរួមភេទទេ ដូច្នេះវាងាយនឹងមាន ការដាច់ចេញឈាម ។
តាមយើង

   

ទូរទស្សន៍
វិទ្យុ

ស្តាប់បន្ថែម

ចំនួននៃការទស្សនា
ចំនួនអ្នកកំពង់ទស្សនា1
ចំនួនអ្នកទស្សនាថ្ងៃនេះ75
ចំនួនអ្នកទស្សនាម្សិលមិញ 80
ចំនួនអ្នកទស្សនាសប្តាហ៍មុន 620
ចំនួនអ្នកទស្សនាខែមុន 2,482
ចំនួនអ្នកទស្សនាសរុប50,012
មានសំណួរ / មតិ
CAPTCHA Image

ដៃគូ & ម្ចាស់ជំនួយ

Address : #134E3, Street 109, Sangat Mittapheap, Khan 7 Makara, Phnom Penh, Cambodia. Phnom Penh, Cambodia.
P:023 986 240 @:info@INTHANOU.org

INTHANOU Association. Phnom Penh, Cambodia

© 2017 Inthanou Association, All Rights Reserved

Powered by: B.N.Consult.