អ៊ីម៉ែល ទំនាក់ទំនងយើង ឱកាសការងារ

ព័ត៌មាន :

អំពីយើង

ប្រវត្តិអង្គការ

សមាគមឥន្ទធនូ ត្រូវបានបង្កើតឡើង ចាប់តាំងពី ខែកក្កដា ឆ្នាំ២០០០ គឺជាអ្នកផ្តល់ប្រឹក្សាពី ជំងឺអេដស៍ តាមរយៈប្រព័ន្ធទូរស័ព្ទ ជាលើកដំបូងនៅក្នុងប្រទេស កម្ពុជា។ មកដល់បច្ចុប្បន្ននេះ ឥន្ទធនូ ដំនើរការ បានរយៈពេល ១៥ ឆ្នាំ ដោយផ្តល់នូវពត៌មានដែលមានលក្ខណៈសុក្រិត អំពីមេរោគអេដស៍ និង ជំងឺអេដស៍ ទៅកាន់អតិថិជនរបស់ខ្លួន និង ណែនាំគេអោយទៅរកសេវា សុខភាពសាធារណៈផ្សេងៗ ស្របតាមតំរូវការរបស់ពួកគេ។

ឥន្ទធនូ ដំនើរការតាមរយៈប្រពន្ធ័ទូរស័ព្ទ ២ ខ្សែ មានលេខ ០១២ ៩៩៩ ០០៨ និង ០១២ ៩៩៩ ០០៩ គឺ មិនត្រូវបានគិតថ្លៃទេ ចំពោះអ្នកហៅចូលប្រើប្រាស់ប្រព័ន្ធ Cellcard ។ ចំពោះលេខទាំង ២ ខ្សែនេះ អាចទាក់ទងបាន ចាប់ពី ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៨ យប់ និងថ្ងៃអាទិត្យ ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់

ចក្ខុវិស័យ

ឥន្ទធនូ ចង់ឃើញប្រជាជនកម្ពុជា ជាពិសេសក្រុមប្រជាជនប្រឈមមុខ អោមមានសុខភាពល្អ និងរស់នៅដោយមានគុណភាពជីវិតប្រសើរ អាចទទួលបាន ដោយងាយស្រួលនូវព័ត៌មានទាក់ទងទៅនឹង មេរោគអដស៍ ជំងឺអេដស៍ ជំងឺកាមរោគ និងសុខភាពបន្តពូជ

បេសកកម្ម

ឥន្ទធនូ ប្តេជ្ញាចិត្តនឹងផ្តល់ជូនដល់ប្រជាជនកម្ពុជា ជាពិសេសចំពោះក្រុមដែលប្រឈមមុខនូវការយល់ដឹងច្បាស់លាស់អំពីការការពារ ការថែទាំ ទាក់ទងទៅនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺកាមរោគ និងសុខភាពបន្តពូជ តាមរយៈការពិភាក្សាតាមទូរស័ព្ទ ដោយផ្តល់នូវព័ត៌មានច្បាស់លាស់ ជំរើសសមស្រប ផ្តល់ការគាំទ្រផ្លូវចិត្ត ដើម្បីអោយគាត់អាចធ្វើការសំរេចចិត្តបានត្រឹមត្រូវ មានការប្រព្រឹត្តប្រកបដោយសុវត្តិភាព និងអាចទៅរក សេវាព្យាបាលទាន់ពេលវេលា

គោលបំណង

ចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងជំងឺអេដស៍នៅកម្ពុជាតាមរយៈ

១. ផ្តល់ព័ត៌មានដែលមានលក្ខណៈសុក្រិតពីបញ្ហា មេរោគអេដស៍ ជំងឺអេដស៍ និង កាមរោគ ដែលទាក់ទងទៅនឹង ការឆ្លង ការការពារ ការព្យាបាល និងការថែទាំ ទៅកាន់ប្រជាជនកម្ពុជា ព្រមទាំងមានផ្តល់ប្រឹក្សា និង គាំទ្រផ្លូវចិត្ត ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងក្រុមគ្រួសាររបស់ពួកគេ ហើយណែនាំអោយគេទៅរកសេវាសុខភាពសាធារណៈរបស់រដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលស្របតាមតំរូវការរបស់ពួកគេ

២. រក្សានិងស្វែងរកនូវព័ត៌មានថ្មីៗ នៅក្នុងទំព័រអ៊ីនធើណិតរបស់ ឥន្ទធនូ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ជាពិសេស ក្រុមយុវវ័យ

៣. ទំនាក់ទំនងជាមួយ រដ្ឋាភិបាល បណ្តាអង្កការជាតិ និងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងភ្នាក់ងារអង្គការសហប្រជាជាតិ សំរាប់ការសហប្រតិបត្តិការលើផ្នែកបច្ចេកទេស

៤. បង្កើត និងប្រមូលទិន្នន័យរបស់អ្នកទូរសព្ទ័ចូល និងធ្វើការសិក្សាដើម្បីយកទៅប្រើប្រាស់ជាប្រភពនៃព័ត៌មាន ចំពោះការយល់ដឹង ឥរិយាបថ និង ការប្រព្រឹត្តដែលទាក់ទងទៅនឹង មេរោគអេដស៍ ជំងឺអេដស៍ និង កាមរោគ ព្រមទាំងឥរិយាបថនៃការប្រព្រឹត្តផ្លូវភេទរបស់អតិថិជនផងដែរ

៥. រក្សានូវគុណភាព នៃសេវាកម្មរបស់ឥន្ទធនូ តាមរយៈការបង្កើន សមត្ថភាពអ្នកផ្តល់ប្រឹក្សា និងរក្សាការផ្សព្វផ្សាយជាប្រចាំ

 

តាមយើង

   

ទូរទស្សន៍
វិទ្យុ

ស្តាប់បន្ថែម

ចំនួននៃការទស្សនា
ចំនួនអ្នកកំពង់ទស្សនា3
ចំនួនអ្នកទស្សនាថ្ងៃនេះ66
ចំនួនអ្នកទស្សនាម្សិលមិញ 112
ចំនួនអ្នកទស្សនាសប្តាហ៍មុន 743
ចំនួនអ្នកទស្សនាខែមុន 3,096
ចំនួនអ្នកទស្សនាសរុប79,482
មានសំណួរ / មតិ
CAPTCHA Image

ដៃគូ & ម្ចាស់ជំនួយ

Address : #134E3, Street 109, Sangat Mittapheap, Khan 7 Makara, Phnom Penh, Cambodia. Phnom Penh, Cambodia.
P:023 986 240 @:info@INTHANOU.org

INTHANOU Association. Phnom Penh, Cambodia

© 2018 Inthanou Association, All Rights Reserved

Powered by: B.N.Consult.