|
|
| |
 |
|
 |
|
|
|
 |
ស្រ្តីមេម៉ាយ |
 |
 |
ឥន្ទធនូ សូមបង្ហាញនូវរឿងរ៉ាវជីវិតពិត របស់ស្ត្រីមេម៉ាយវ័យក្មេង អាយុ ២៧
ឆ្នាំ ម្នាក់។ កម្មវិធីយើង សូមហៅនាង ថា នារី ( ឈ្មោះនេះមិនមែនជា
ឈ្មោះពិតរបស់នាងទេ )។ នារី ជាស្ត្រីម៉េម៉ា់យ មានផ្ទុកមេរោគអេដស៍ និង មាន
កូនបីនាក់ក្នុងបន្ទុក។ នាងបានអនុញ្ញាតអោយ
កម្មវិធីយើង យករឿងរបស់ផ្ទាល់ខ្លួនរបស់នាង មកបង្ហាញលើ ទំព័រ អ៊ិនធើណិត
ដើម្បីចែករំលែក
ជាបទពិសោធន៍ក្នុងជីវិត ដល់អ្នកដទៃ។ បច្ចុប្បន្ននេះ នារី
រស់នៅផ្ទះជួលតូចមួយនៅជាយ
ក្រុងភ្នំពេញ នាងតែងប្រើប្រាស់ទូរសព្ទ័របស់អ្នកជិតខាងដើម្បី ទាក់ទង
មកកម្មវិធីរបស់យើង ។ រឿងរ៉ាវរបស់នារី បានចាប់ផ្តើម នាងបានរៀបរាប់ត្រួសៗ
ពីជីវប្រវត្តិដែលធ្វើ អោយនាង ក្លាយទៅជាអ្នកផ្ទុក មេរោគអេដស៍៖
ក្រោយពីរៀបការនៅឆ្នាំ ១៩៩៩ ប្តីប្រពន្ធ នាងបានមក
រស់នៅ ក្នុងខេត្តមួយក្បែរ ទីក្រុងភ្នំពេញ ដោយជួលដីគេដាំបន្លែលក់
របរនេះអាចរកចំណូល
បានគ្រាន់បើដែរ។ ៣ឆ្នាំក្រោយពេលរៀបការ នារីមានកូនពីរនាក់ ។ នាង និង
ប្តីរបស់នាង ប្រមូលបានប្រាក់ល្មម អាចយកមកទិញដី និង
សង់បានផ្ទះតូចសមរម្យមួយខ្នង ។ សំណាងអាក្រក់ គ្រោះទឹកជំនន់
ធ្វើអោយផលដំណាំរបស់នាង ខូចខាត និង បាត់បង់អស់ថវិកា ទាំងដើមទាំងចុង ។
ដោយសារគ្រោះធម្មជាតិនេះ ស្វាមីរបស់នារី បានសំរេចចិត្តបោះបង់មុខរបរ នេះចោល
ហើយចាកចេញពីគ្រួសារមកទីក្រុងភ្នំពេញ ជាមួយអ្នកជិតខាង ដើម្បីរកការងារ
ធ្វើជាជាងសំណង់ ។ នារីបានរៀបរាប់ប្រាប់យើងថា ៖
“នៅ ២ ,៣ខែដំបូង ប្តីខ្ញុំគាត់ត្រលប់មកផ្ទះ
រៀងរាល់២សប្តាហ៍ និង តែងតែយកមកអោយ ខ្ញុំនូវប្រាក់កាសទាំងអស់ ដែលគាត់រកបាន។
ពិតមែនតែជីវភាពគ្រួសាររបស់យើងមិនសូវជ
ាធូរធារ តែយើងមិនដែលឈ្លោះទាស់ទែងគ្នាទេ។ ប្តីរបស់ខ្ញុំ
គាត់ស្រឡាញ់ប្រពន្ធកូនណាស់
នេះហើយជាមូលហេតុដែលធ្វើអោយខ្ញុំទុកចិត្តគាត់ទាំងស្រុង។ មួយរយៈក្រោយមក
ប្រាក់ចំណូលរបស់គាត់ដែលយកមកផ្ទះ កាន់តែថយចុះខ្ញុំក៏មិនដេញដោលប្តី
សួររកមូលហេតុ អ្វីដែរ ។ ពីរឆ្នាំក្រោយមក ខ្ញុំក៏ចាប់មានផ្ទៃពោះកូនទី ៣
ប៉ុន្តែលើកនេះសុខភាពរបស់
ខ្ញុំហាក់បីដូចជា ចុះខ្សោយ ជាងមុន តែខ្ញុំមិនចាប់អារម្មណ៍ទេ
ព្រោះគិតថានេះជាអាការៈ
ធម្មតារបស់អ្នកមានផ្ទៃពោះ។ ចាប់ពីសំរាលកូនទី៣មក
ប្តីរបស់ខ្ញុំក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឹ គាត់ ចេះតែត្អូញថា ហត់ ឈឺទ្រូង ក្អក
អស់កំលាំង និង ឧស្សាហ៍គ្រុនក្តៅ។
ក្រោយពេលខ្ញុំនាំគាត់ទៅពេទ្យ គ្រូពេទ្យបានប្រាប់ថា
ប្តីខ្ញុំមានជំងឺរបេងសួតដែលត្រូវការ ព្យាបាលរយៈពេល៩ខែ ទើបជាសះស្បើយ។ ពេលនោះ
គ្រូពេទ្យបានសុំឱ្យគាត់ពិនិត្យ
ឈាមរកមេរោគអេដស៍ តែ គាត់បដិសេធ ហើយលួចរត់ចេញពីពេទ្យត្រលប់មកផ្ទះវិញ។
ដោយឮការឃោសនា ពីការប្រើប្រាស់ឱសថបូរាណ ដើម្បីព្យាបាលជំងឺ
ខ្ញុំក៏ប្រមែប្រមូលលុយ
កាក់យកទៅទិញថ្នាំអោយប្តី។ មួយខែក្រោយមក សភាពជំងឺរបស់គាត់
ហាក់ដូចជាកាន់
តែធ្ងន់ធ្ងរទៅ ខ្ញុំគ្មាននៅសល់លុយកាក់
សំរាប់បន្តទិញថ្នាំខ្មែរទៀតទេ ខ្ញុំក៏បង្ខំអោយគាត់ត្រលប់
ទៅមន្ទីរពេទ្យរដ្ឋវិញ ។ យើងទាំងពីរបានព្រមព្រៀងធ្វើតេស្តឈាម តាមការណែនាំរបស់
គ្រូពេទ្យ។
លទ្ធផលតេស្តបានបញ្ចាក់ថា យើងទាំងពីរនាក់មានផ្ទុកមេរោគអេដស៍ ។
ខ្ញុំរន្ធត់ចិត្ត និងអស់សង្ឃឹមយ៉ាងខ្លាំងព្រោះ កន្លងមកខ្ញុំមិនដែលគិតសោះថា
ប្តីខ្ញុំអាចក្បត់ចិត្តខ្ញុំទៅមាន
ស្រីក្រៅផ្ទះ។ ក៏ប៉ុន្តែពេលនោះអ្វីៗ
វាហួសអស់ហើយ បើខ្ញុំខឹងក៏មិនអាចធ្វើអោយ រឿង
ត្រលប់ក្រោយវិញបានដែរ ។
ខ្ញុំក៏នៅថែទាំប្តីក្នុងមន្ទីរពេទ្យ ដោយផ្ញើរកូនជាមួយអ្នកជិតខាង។
ក្រោយពេលសំរាកពេទ្យបាន ១ សប្តាហ៍
ប្តីខ្ញុំបានបាត់បង់ជីវិតដោយសារជំងឺរបេង គ្រូពេទ្យ
បានប្រាប់ ថា
របេងជាជំងឺឱកាសនិយមចំបង ដែលតែងតែសំលាប់អ្នកផ្ទុកមេរោគអេដស៍
ជាច្រើន ។
ក្រោយពេល ប្តីស្លាប់ទៅ ខ្ញុំមិនមានសល់អ្វីទៀតទេ
ព្រោះប្រាក់កាសដែលសន្សំ
ពីមុនមកត្រូវចំណាយអស់ ប្តីក៏ស្លាប់ កូនក៏នៅតូច
ខ្លួនក៏មាន ផ្ទុកមេរោគអេដស៍ ។ ដោយមានការខ្មាស់អៀននឹងអ្នកជិតខាង
ខ្ញុំក៏សំរេចចិត្តប្តូរទីលំនៅ ដោយលក់ដី និង កូនផ្ទះ តូចនោះ
ហើយមកជួលផ្ទះនៅជាយក្រុងភ្នំពេញ ។ ថ្ងៃមួយសាច់ញាតិ ដែលជិតដិតបានមកលេង
ខ្ញុំបានរៀបរាប់ រឿងទុក្ខសោកប្រាប់គាត់់
គាត់លួងលោមនិងលើកទឹកចិត្តខ្ញុំអោយគិតពីកូន និង ព្រមទាំងឱ្យលេខទូរសព្ទ័របស់
កម្មវិធីឥន្ទធនូ គាត់ប្រាប់ថាឱ្យខ្ញុំទុកលេខនេះទៅ
វានឹងមាន
ប្រយោជន៍ទៅថ្ងៃក្រោយ ជាពិសេសនៅពេល ដែលខ្ញុំ
មានបញ្ហាទាក់ទងទៅនឹងសុខភាព។ ១ខែក្រោយមក
ខ្ញុំក៏សាកល្បងទូរសព្ទ័មកតាមការណែនាំរបស់គាត់ ដើម្បីរក ជំនួយ
ព្រោះខ្ញុំឮគេថា អ្នកផ្ទុកមេរោគ អេដស៍ មានគេផ្តល់ជំនួយជាអង្ករ រឺ ថវិកា ។
ឥឡូវនេះ ខ្ញុំបានទទួលការជួយឧបត្ថម្ភពី អង្គការក្រៅរដ្ឋាភិបាលមួយ
តាមការណែនាំរបស់បងៗ ឥន្ទធនូ។ “
តាមការណែនាំរបស់យើង នាងបានទៅជួបជាមួយ អង្កការក្រៅរដ្ឋាភិបាលមួយដែលមាន
កម្មវិធីជួយស្ត្រីមេម៉ាយ ក្រីក្រ។
អង្កការនេះបានជួយបណ្តុះបណ្តាលជំនាញកាត់ដេរ និង
ជួយអោយកូនទាំងពីររបស់នាងបានចូលរៀន។ ក្រោយពេលបញ្ចប់វគ្គជំនាញ គេមានផ្តល់
ជាប្រាក់កំរ៉ៃខ្លះដើម្បីធ្វើជាដើមទុន។ កូនៗទាំង៣នាក់របស់នាង បានធ្វើ
តេស្តឈាមរួចហើយ ក្នុងនោះមានតែកូនពៅម្នាក់គត់ដែលមានផ្ទុកមេរោគអេដស៍។
បច្ចុប្បន្ននេះនាង និង កូនរបស់ នាងបានទទួល សេវាព្យាបាល និង តាមដានសុខភាពហើយ
ព្រមទាំងបានទទួលការ
ឧបត្ថម្ភអង្ករ ពីក្រុមថែរក្សាតាម ផ្ទះទៀតផង។ ឥឡូវនេះ
នាងមានមុខរបរជាជាងកាត់ដេរ ហើយនាងមានអតិថិជនគួរសមដែរ ។
នាងចង់ផ្តាំផ្ញើរទៅបុរសជាស្វាមីទាំងអស់ ថា ៖
“ ស្វាមីទាំងឡាយ ចាំបាច់ត្រូវតែមានភាពស្មោះត្រង់ជាមួយភរិយារបស់ខ្លួន
បើអ្នកមានការរួម
ភេទជាមួយដៃគូ ក្រៅពីភរិយា អ្នកត្រូវតែប្រើប្រាស់ស្រោមអនាម័យដាច់ខាត ”
កម្មវិធីយើង សូមជូនពរអោយប្អូនស្រី ព្រមទាំងកូនៗទាំងអស់របស់ប្អូន
ជួបតែសំណាងល្អ !!! |
|
|
|
|
|
|
|
|
bl
|

សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ ០២៣ ៩៨៦ ២៤០ អ៊ីម៉េល info@INTHANOU.org |
br
|