|
|
 |
ស្រ្តីមេផ្ទះជាមួយកូន៣នាក់ |
 |
 |
ប្រវត្តិរបស់ប្អូនស្ត្រីម្នាក់ មានផ្ទុក
មេរោគអេដស៍ ជាមេផ្ទះ
បានរៀបរាប់ អំពី មូលហេតុ
ដែលធ្វើអោយនាង ក្លាយទៅជាអតិថិជន ជាប្រចាំ
របស់ឥន្ទធនូ
នេះជារឿងពិតរបស់ប្អូនស្ត្រីម្នាក់ ដែលមានផ្ទុកមេរោគអេដស៍
ហើយតែងតែយកកម្មវិធីរបស់
ឥន្ទធនូ ជាវេទិកា សំរាប់ពិភាក្សា នៅពេលដែលនាងមានបញ្ហាផ្សេងៗ ជាពិសេស គឺ
បញ្ហាទាក់
ទងទៅនឹងសុខភាព និង វិបត្តិផ្លូវ ចិត្ត ។ នាងជាស្ត្រីម៉េម៉ាយ
ប្តីរបស់នាងបានស្លាប់ដោយសារ មេរោគអេដស៍អស់រយៈពេលបីឆ្នាំមកហើយ ព្រម ទាំង
បានចំលងមេរោគអោយនាង និង កូនប្រុសតូចអាយុ៣ឆ្នាំទៀតផង ។ ប្អូនស្ត្រី
បាននិយាយថាៈ
“ នាងខ្ញុំមានបញ្ហាជាច្រើនលាក់ទុកនៅក្នុងចិត្ត
តែមិនអាចទៅនិយាយរ៉ាយរ៉ាប់ប្រាប់នរណា ម្នាក់បានទេព្រោះ ខ្លាចគេដឹង និង
ខ្មាស់គេ ការលាក់លៀមនេះធ្វើអោយនាងខ្ញុំស្ទើរក្លាយ
ជាមនុស្សឆ្កួត នៅពេល ខ្លះ រីឯពេលខ្លះ ទៀត
ខ្ញុំមា់នអារម្មណ៍ថាចង់សំលាប់ខ្លួនដើម្បីអោយ
រួចផុតពីទុក្ខទោសទាំងឡាយ ដោយភ្លេចគិតទៅដល់កូនតូច ជាទីស្រលាញ់
ក៏ប៉ុន្តែក្រោយ
ពីខ្ញុំបានទាក់ទងនិយាយទូរសព្ទ័យ៉ាងយូរជាមួយកម្មវិធីរបស់ ឥន្ទធនូ ខ្ញុំមាន
អារម្មណ៍ ថាបានធូរ
ស្រាលក្នុងចិត្តច្រើន ព្រោះខ្ញុំបានបន្ធូរនូវភាពតានតឹង
ដោយបានបញ្ចោញនូវបញ្ហាផ្សេងៗដែល បង្កប់ទុកនៅក្នុងចិត្តជាយូរមកហើយ
ខ្ញុំអាចនិយាយដោយ មិនមានបារម្ភថាមាននរណាដឹងឮ ព្រោះថា៖ ទី១
,គេមិនស្គាល់មុខខ្ញុំ ទី២,ការសន្ទនាត្រូវបាន លាក់ការណ៍ជាសំងាត់ ទី៣,
ខ្ញុំអាចពិភាក្សានូវបញ្ហាផ្សេងៗជាច្រើន
ដែលទាក់ទងទៅនឹងសុខភាពរបស់នាងខ្ញុំដោយផ្ទាល់
បានយ៉ាងងាយស្រួល និងបានទទួលការអប់រំ ណែនាំនិងមានការផ្តល់កំលាំងចិត្ត
ពីកម្មវិធីរបស់ ឥន្ទធនូ ។ ហេតុនេះហើយ នាងខ្ញុំតែងតែទូរសព្ទ័មកកម្មវិធី
របស់បងៗ ឥន្ទធនូ ជាប្រចាំនៅពេល
ដែលមានបញ្ហាផ្សេងៗ ទាក់ទងទៅនឹងសុខភាពខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាកូន របស់ខ្ញុំ
“
បច្ចុប្បន្ននេះ ពិតមែនតែនាងមានផ្ទុកមេរោគអេដស៍
តែនាងនៅមានអារម្មណ៍ផ្លូវចិត្តស្ងប់ស្ងាត់ល្អ និងមានក្តី សង្ឃឹមក្នុងជិវិត
ព្រមទាំងមានការគាំទ្រពីសង្គមគ្រួសារល្អ មានការថែរក្សាខ្លួនបានល្អ
ធ្វើអោយសុខភាពនាងមាន លក្ខណៈល្អ ប្រសើរ ទើបនាងនៅមានសាច់ឈាម ស្រស់ថ្លា
និងរក្សាបាននូវរូបសម្ផស្សស្រស់ស្អាត ។
សព្វថ្ងៃនេះនាងកំពុងទទួលការព្យាបាលដោយថ្នាំពន្យា
ពីអង្កការក្រៅរដ្ឋាភិបាលមួយ ហើយនាងតែងតែគោរព តាមការណែ
នាំរបស់គ្រូពេទ្យជាប្រចាំ ដោយទៅតាមដានសុខភាពតាមការណាតា់ ជាទៀងទាត់់ ។
កូនរបស់នាង ក៏មានផ្ទុក មេរោគ
អេដស៍ដែរតែកូនរបស់នាងមិនទាន់បានទទួលការព្យាបាលដោយថ្នាំពន្យាដូចនាង
នៅឡើយទេ ។
កម្មវិធីរបស់យើង សូមជូនពរអោយប្អូនស្រី និង កូន ជួបប្រទះនូវសំណាងល្អ ! |
|
|
|
|
|
|
|