 |
សេចក្តីផ្តើម |
 |
 |
 |
|
| |
ការរួមភេទរវាងបុរសជាមួយបុរសដូចគ្នា
កើតមាននៅគ្រប់ទីកន្លែង នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
នៅក្នុងប្រទេសកម្ពុជាយើង ការរួមភេទរវាង បុរស ជាមួយបុរសដូចគ្នា
មិនត្រូវបានសង្គមយើងគាំទ្រ និង ទទួលយកទេ ហើយគេថែមទាំង
មានការរើសអើងចំពោះក្រុមនេះទៀតផង ព្រោះគេចាត់ទុកថាទង្វើ
នេះ មានលក្ខណៈ ផ្ទុយនិងឹលក្ខណៈ ធម្មជាតិទាំងស្រុង។ |
 |
|
|
អាស្រ័យដោយសារភាពរើសអើង ធ្វើអោយក្រុមនេះ រស់នៅតាមបែប
លាក់កំបាំង រឺ រស់នៅ
ឆ្ងាយពីសង្គម មនុស្សទូទៅផងដែរ ជាលទ្ធផលធ្វើអោយពួកគេ
មិនសូវបានទទួលពត៌មាន ច្បាស់លាស់ ទាក់ទង ទៅនឹង សុខភាពទូទៅ ក៏ដូចជា
សុខភាពបន្តពូជ អេដស៍ និង កាមរោគ ផងដែរ។ នៅទីក្រុងភ្នំពេញ ការស្រាវជ្រាវ
បានបង្ហាញ្ញថា មានបុរសរួមភេទ ជាមួយបុរសដូចគ្នា ចំនួន ១១៧៤នាក់
ដែលមានអាយុពី ១៥ឆ្នាំ ដល់ ២៩ឆ្នាំ គឺស្មើនឹង 0.85% នៃបុរសរស់នៅ
ទីក្រុងភ្នំពេញ្ញ ដែលមានអាយុដូចគ្នា។
|
|
|
II. ក្រុមបុរសរួមភេទជាមួយបុរស |
|
| |
នៅប្រទេសកម្ពុជាយើង
ក្រុមបុរសរួមភេទជាមួយបុរស ចែកជាពីរក្រុមគឺៈ
1. ក្រុមសក់វែង ឬ ក្រុមស្រីស្រស់
ក្រុមនេះភាគច្រើនគេបើកចំហ
ពួកគេប្រឈមមុខនឹងការរើសអើងយ៉ាងខ្លាំង នៅ ក្នុងសង្គម
ដោយសារតែភាពមើលឃើញពីសំបកខាងក្រៅរបស់គេ។ ពួកគេចូលចិត្ត តាក់តែងកាយ
ជាមនុស្សស្រី ដោយ ទុកសក់វែង ប្រើប្រាស់ សំលៀកបំពាក់ គ្រឿងអលង្កា
ព្រមទាំងបង្ហាញ
កាយវិការ និង អត្តចរិកជាស្រីផងដែរ។ គេជ្រើសរើស
ដៃគូរួមភេទតែជាមួយបុរសដូចគ្នា
ប៉ុណ្ណោះ។ ចំពោះស្ថានភាពការងារ របស់គេវិញ មានការពិបាក ដោយសារភាពរើសអើង
នៅក្នុងសង្គម។ ការងារ ដែល គេចូលចិត្ត អាចជាៈ អ្នកសំអាងការ, អ្នកកាត់សក់ រឺ
តុបតែង
ម៉ូតសក់ រឺ ជាជាង កាត់ដេរសំលៀកបំពាក់ រឺ ជាអ្នកច្នៃម៉ូតសំលៀកបំពាក់ ជាដើម។
1. ក្រុមសក់ខ្លី ឬ ក្រុមប្រុសស្អាត
ក្រុមនេះភាគច្រើនមិនបានបើកចំហដូចក្រុមសក់វែងទេ
គេមានលក្ខណះជា មនុស្ស ប្រុសធម្មតា ហើយគេអាច ប្រព្រឹត្តការរួមភេទ
ជាមួយបុរសដូចគ្នាក៏បាន ជាមួយ ស្ត្រីក៏បាន។ ពួកក្រុមនេះ គេទុកសក់ខ្លីធម្មតា
យើងមិនអាចសំគាល់ ដោយសារ រូបភាពខាងក្រៅណាមួយរបស់គេបានទេ ដូចនេះគេ
មិនសូវមានបញ្ហា រើសអើង នៅក្នុងសង្គម ដូចជា ក្រុមសក់វែងឡើយ។ ចំពោះ
ស្ថានភាពការងាររបស់គេវិញ ភាគច្រើនពួកគេមិនសូវមានបញ្ហាទេ ព្រោះគេអាច
រកការងារ
ធ្វើបានធម្មតា ដូចក្រុមប្រជាជនទូទៅដែរ។ | |
| |
| |
|
III. ការប្រព្រឹត្តផ្លូវភេទ |
|
| |
ការរួមភេទរបស់ក្រុមនេះ
មានច្រើនរបៀបដូចជាៈ
• ការរួមភេទដោយដៃ 9ប្រឆឹកប
• ការរួមភេទតាមភ្លៅ
• ការរួមភេទតាមមាត់
• ការរួមភេទតាមរន្ធគូត
• ការរួមភេទតាមទ្វារមាស (ចំពោះក្រុមដែលមានដៃគូរួមភេទ ជាបុរសផង និង
ស្ត្រីផង)
| |
|
IV. ការប្រើប្រាស់ស្រោមអនាម័យ |
|
| |
យោងតាមការសិក្សារបស់អង្គការ
KHANA ឆ្នាំ ២០០២ បានបញ្ជាក់ថាការប្រើប្រាស់
ស្រោមអនាម័យ ក្នុងចំណោមបុរសរួមភេទជាមួយបុរសដូចគ្នា ចំនួន ៣៧០នាក់ មាន 69%
បានរួមភេទតាមទ្វារលាមក តែចំនួនអ្នកដែលបានប្រើប្រាស់ ស្រោមអនាម័យទៀងទាត់
មានចំនួនតិចតួចបំផុត។ ដោយសារការខ្វះខាត ពត៌មាន និង ការមានទស្សនៈភាន់ច្រលំ
ធ្វើអោយការប្រព្រឹត្តផ្លូវភេទរបស ពួ់កគេ មិនមាន សុវត្ថិភាពត្រឹមត្រូវទេ។
*** ទស្សនៈភាន់ច្រលំមួយចំនួន ដែលធ្វើអោយគេមិនប្រើប្រាស ស្រោ់មអនាម័យៈ
• ការរួមភេទដោយមិនមានបញ្ចោញទឹកកាម ជាសកម្មភាពដែលមានសុវត្ថិភាព
• ការរួមភេទតាមមាត់ ជាសកម្មភាពដែលមានសុវត្ថិភាព
• ការរួមភេទទ្វារលាមក មិនមានមេរោគអ្វីអាចឆ្លងបាន ដូចជាការរួមភេទ
តាមទ្វារមាសនោះទេ
• បុរសស្រស ស្អា់ត សង្ហារ មិនអាចមាន មេរោគអេដស៍ទេ
• ជឿជាក់ លើដៃគូស្មោះត្រង់ | |
|
V. ជំងឺកាមរោគ |
|
| |
ដោយសារការប្រព្រឹត្ត ផ្លូវភេទ
មិនមានសុវត្ថិភាព ធ្វើអោយក្រុមបុរសរួមភេទ ជាមួយបុរស
ដូចគ្នា អាចមាន ជំងឺកាមរោគមួយចំនួន ដូចជាៈ
• អាចមានហូរខ្ទុះតាមបង្ហួរនោម
• អាចមានហូរខ្ទុះតាមទ្វារលាមក
• អាចមានដំបៅនៅក្នុងមាត់
• អាចមានដំបៅលើ ប្រដាប់បន្តពួជ
• អាចមានដំបៅនៅក្នុង ទ្វារលាមក ជាដើម។ | |
|
VI. ការសនិ្នដ្ឋាន |
|
| |
យោងតាម ការស្រាវជ្រាវ របស់
អង្គការ គៅះណៅ និង អង្គការ ធីះ ថ្មីៗនេះ បានបង្ហាញពីអត្រា ប្រេវ៉ាឡង់
នៃការឆ្លងមេរោគអេដស៏ និង ជំងឺកាមរោគ លើក្រុម បុរសរួមភេទ ជាមួយបុរសដូចគ្នា
មានប្រហែល ១៤។៤5។ លទ្ធផលនេះ បញ្ជាក់ថា ក្រុមបុរសរួមភេទជាមួយបុរសដូចគ្នា
ក៏ជាក្រុមដែលងាយរងគ្រោះ នឹងការឆ្លង មេរោគអេដស៍ និង ជំងឺកាមរោគ ដ៏ទៃទៀតដែរ
ឧទាហរណ៍ ក្រុមស្ត្រីរកស៊ីផ្លូវភេទ ដោយផ្ទាល់ និង ប្រយោល។ ម៉្យាងទៀត
ពួកគេក៏អាចជាស្ពាន ចំលងមេរោគអេដស៏ ទៅដល់ក្រុមប្រជាជនទូទៅផងដែរ
ព្រោះថាពួកគេអាចរួមភេទជាមួយ បុរសផង និង ស្ត្រីផង។ ហេតុនេះហើយ
យើងត្រូវចាប់អារម្មណ៍ដល់ពួកគេ ដោយគួរតែមាន
កម្មវិធី រឺ មានសកម្មភាព អ្វីដែលអាចធ្វើអោយ ពត៌មាន ដែលទាក់ទងទៅនឹង
ជំងឺអេដស៍ និង
កាមរោគ ត្រូវបានផ្សព្វផ្សាយទៅដល់ ក្រុមបុរសរួមភេទជាមួយបុរសផង និង គួរតែមាន
កន្លែងព្យាបាលពិសេស សំរាប់ក្រុមរបស់គេ។
ឯកសារដកស្រង់
- Sexual behavior, STIs and HIV among men who have sex
with men in Phnom Penh, Cambodia 2000, FHI
- When You Fall in Love You Have to Pay for It 2004, FHI
- បុរសដែលរួមភេទជាមួយបុរសដូចគ្នានៅកម្ពុជា
ភាពងាយទទួលរងគ្រោះ នៃមេរោគ
អេដស៍ ជំងឺអេដស៍ និងការរើសរអើស ខែមករា ឆ្នាំ២០០០
| |
 |