 |
គ្រឿងញៀន និងយុវជននៅកម្ពុជា |
 |
 |
 |
|
| |
យុវជនកម្ពុជា
ក៏ដូចជាយុវជននៃប្រទេសដ៏ទៃទៀតនៅលើពិភពលោកដែរ កំពុងប្រឈមមុខ
នឹងការរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងញៀន។
វ័យពេញជំទង់គឺជាដំនាក់កាលមួយ
នៃជីវិតដែលមនុស្សចង់ស្វែងរកបទពិសោធន៍ ថ្មីៗ ហ៊ាន
និងតំឡើងខ្លួនជាមនុស្សអស្ចារ្យ ។
ទង្វើទាំងនេះជាកត្តារួមចំនែកចំពោះការប្រឈមមុខនឹងគ្រោះថ្នាក់ ។
ការសិក្សាស្រាវជ្រាវមួយ ដែលត្រូវបានសំរបសំរួលដោយអង្គការមិត្តសំលាញ់
នៅអំលុងឆ្នាំ២០០១/២០០២ បានបង្ហាញ អោយឃើញថា
យុវជនដែលស្ថិតនៅក្នុងវណ្ណៈសង្គមខុសគ្នាប្រើប្រាស់គ្រឿងញៀនប្រភេទ
ខុសៗគ្នា ។ អង្គការសហ- ប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបានអោយដឹងថា
ប្រទេសកម្ពុជាបានក្លាយទៅជាកន្លែងផលិត និងជួញដូរ គ្រឿងញៀន ។
ចាប់តាំងពីចុង
ទសវត្សទី៩០មក ការប្រើប្រាស់ថ្នាំអំហ្វេតាមីនបានកើនឡើងគួរអោយព្រួយបារម្ភ
។ |
|
|
តើអ្វីទៅជាគ្រឿងញៀន ? |
|
| |
គ្រឿងញៀនគឺជាផលិតផលដែលមានប្រតិកិម្មទៅលើខួរក្បាល ព្រោះវាមានសារធាតុ
សកម្មជំនួយផ្លូវចិត្ត ។ គ្រឿងញៀនកែប្រែសកម្មភាពផ្លូវចិត្ត វេទនារម្មណ៍
និងអត្តចរិត ។
គ្រឿងញៀននៅកម្ពុជា
|
|
|
តើការប្រើប្រាស់គ្រឿងញៀនបណ្តាលអោយមានឥទ្ធិពលអ្វីខ្លះ ? |
|
| |
ឥទ្ធិពលទាំងអស់អាស្រ័យទៅនឹងប្រភេទគ្រឿងញៀនដែលបានប្រើប្រាស់ ។ គ្រឿងញៀន
ប្រភេទខ្លះមាន ឥទ្ធិពលលើកកំលាំង ខ្លះទៀតមានឥទ្ធិពលបន្ធូរអារម្មណ៍ ។
ការប្រើប្រាស់
គ្រឿងញៀនទាំងនោះ នឹងធ្វើអោយមាន អារម្មណ៍រវើរវាយ ធ្វើអោយលែងឃ្លានអាហារ
លែង
មានភាពអៀនខ្មាសជាដើម ។
ឥទ្ធិពលគ្រឿងញៀនប្រែប្រួលទៅតាមបុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់
ទៅតាមសភាព
ផ្លូវកាយ និងផ្លូវចិត្ត និងគុណភាពគ្រឿងញៀន ។
គ្រឿងញៀនធ្វើអោយមានអារម្មណ៍សប្បាយ
ក្នុងខ្លួន មានវេទនារម្មណ៍នៃសុខុមាលភាព ផ្នែកផ្លូវចិត្ត និងផ្លូវកាយ
មានថាមពលកើនឡើង ធ្វើអោយមានអារម្មណ៍មិនខ្លាចឈឺចាប់
មានអារម្មណ៍ថាខ្លួនឯងមាន អំនាច និងមានឧត្តមភាព
លើសគេ ធ្វើអោយការដឹងដោយវិញ្ញាណមានការប្រែប្រួល ធ្វើអោយលែងឃ្លានអាហារ
បង្កើន សមត្ថភាពផ្នែករាងកាយ និងប្រាជ្ញាស្មារតី
ជួយសំរួលទំនាក់ទំនងរវាងបុគ្គល និងបុគ្គល ។ |
|
|
តើការប្រើប្រាស់គ្រឿងញៀនហួសកំរិតអាចមានឥទ្ធិពលអ្វីខ្លះ
? |
|
| |
ការប្រើប្រាស់គ្រឿងញៀនហួសកំរិតធ្វើអោយយើងប្រឈមមុខនឹងគ្រោះថ្នាក់ផ្នែកសុខភាព
ហើយអាចបង្កជា ផលប៉ះពាល់ផ្នែកសង្គមយ៉ាងធ្ងន់ធ្ងរក្នុងជីវិតប្រចាំថ្ងៃ ។
គ្រោះថ្នាក់មាន អាកប្បកិរិយាចំលែក និងប្រើហឹង្សា លែងឃ្លានអាហារ
ឆាប់ខឹងរួមនឹងភាព
ភ័យខ្លាច
មានអារម្មណ៍រវើរវាយប្រកបដោយគ្រោះថ្នាក់ដែលអាចបង្កទៅជាអាកប្បកិរិយាអង់
អាច មានអាការៈអស់កំលាំង ចាត់ទុក គេឯងជាសត្រូវ
និងឥទ្ធិពលធ្វើអោយមានអារម្មណ៍
ថាត្រូវគេធ្វើទុក្ខបុកម្នេញ ការចង្អោរ និងការក្អួត ជំងឺភ្នែកឡើង ក្រហម
ខួរក្បាលដំនើរការ
ខុសប្រក្រតី វិបត្តិស្មារតីចងចាំ ការមានប្រតិកម្មភ្លាមៗថយចុះ
ការភ័យខ្លាចអ្នកដទៃ ការខូច ខាតជាលិកាសរសៃប្រសាទ និងការធ្លាក់ទឹកចិត្ត ។
ការប្រើប្រាស់គ្រឿងញៀនក៏អាចបង្កើតអោយមានជាការញៀនផ្នែកផ្លូវកាយ
និង/រឺផ្លូវចិត្តដែរ ។
ក្នុងករណីមានទំនាក់ទំនងផ្លូវភេទ
ឥទ្ធិពលនៃគ្រឿងញៀនអាចធ្វើអោយយើងខ្វះ
ការប្រុងប្រយ័ត្នជាពិសេស ភ្លេចប្រើប្រាស់ស្រោមអនាម័យ
ដែលធ្វើអោយមានការប្រឈមមុខខ្ពស់នឹងការឆ្លងហ៉ីវ/អេដស៍ ។
ការប្រើប្រាស់ម្ជុរចាក់ថ្នាំដោយមិនបានរំងាប់មេរោគ
ក៏ដូចជាការប្តូរម្ជុរចាក់ថ្នាំ ពីម្នាក់ទៅម្នាក់
ជាកត្តាបង្កើនការប្រឈមមុខនឹងការឆ្លងជំងឺអេដស៍ ។ |
|
|
តើអ្វីទៅជាការញៀនគ្រឿងញៀន ? |
|
| |
ការញៀនកើតឡើង
នៅពេលអ្នកប្រើប្រាស់មិនអាចឈប់ប្រើប្រាស់គ្រឿងញៀនបាន គឺគេ
នឹងទទួលរងនូវការ ឈឺចាប់ផ្នែកផ្លូវកាយ និង/រឺផ្លូវចិត្ត
ប្រសិនបើគេមិនបានប្រើប្រាស់វា ។ ដូចនេះ គេរស់នៅសំរាប់តែស្វែងរក
និងប្រើ-ប្រាស់គ្រឿងញៀនប៉ុណ្ណោះ ។
រោគសញ្ញានៃការញៀនមានដូចជា ៖
មិនអាចស៊ូទ្រាំនឹងចំនង់ប្រើប្រាស់គ្រឿងញៀនបាន ការកើនឡើងនូវ
អារម្មណ៍តានតឹងក្នុងខ្លួន និងមានកង្វល់មុននឹងប្រើប្រាស់ និងមានអារម្មណ៍
ធូរស្រាលនៅពេលប្រើប្រាស់គ្រឿងញៀន ហើយ ។
ការញៀនផ្នែកផ្លូវកាយ
រាងកាយទាំងមូលទាមទារនូវការប្រើប្រាស់គ្រឿងញៀន
ដោយបញ្ចោញរោគសញ្ញាផ្លូវកាយ ពេលមិនបានប្រើ- ប្រាស់គ្រឿងញៀន ដូចជា
ការញ័រខ្លួនខ្លាំង រឺការប្រកាច់ ។
រោគសញ្ញាទាំងនេះអាចអមដោយភាពខុសប្រក្រតីនៃ អាកប្បកិរិយា (កង្វល់
ភាពឆាប់ខឹង ភាពតានតឹងក្នុងចិត្ត អារម្មណ៍រំជើបរំជួល ។ ល។
ការញៀនផ្នែកផ្លូវចិត្ត
ការបញ្ឈប់ការប្រើប្រាស់គ្រៀងញៀនបង្កអោយមានអារម្មណ៍មិនស្រួលក្នុងខ្លួន
មានភាពតាន
តឹងក្នុងចិត្ត ជួន-កាលរហូតដល់អាចបង្កអោយមានការធ្លាក់ទឹកចិត្តថែមទៀតផង ។
ក្នុងករណីអ្នកញៀនគ្រឿងឈប់ប្រើប្រាស់គ្រឿង ញៀន គេទទួលអារម្មណ៍ថា ដូចជានៅ
តែម្នាក់ឯងគ្មានទីពុំនាក់ និងមិនស្រួលក្នុងខ្លួន
ហើយដែលការប្រើប្រាស់គ្រឿង ញៀនអាច
លុបបំបាត់នូវអាការៈទាំងនេះបាន ។ |
|
|
តួនាទីនៃប្រព័ន្ធអប់រំក្នុងការបង្ការគ្រឿងញៀន |
|
| |
ប្រព័ន្ធអប់រំត្រូវផ្តល់ពត៌មានច្បាស់លាស់
និងមានភាពត្រឹមត្រូវ ដើម្បីប្រាប់កុមារ ទាំងនៅខាង
ក្រៅ និងខាង ក្នុងសាលា អោយដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ។
សកម្មភាព
នេះត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌដ៏ទូលំ ទូលាយនៃការអប់រំបង្ការ
រួមទាំងការបណ្តុះបណ្តាល
សាស្ត្រាចារ្យ នាយក-នាយិកាសាលា និងមន្ត្រីអប់រំ ក៏ដូចជា
សកម្មភាពអប់រំតាមរយៈ
ភាពជាដៃគូ ។
ប្រព័ន្ធអប់រំត្រូវមានលទ្ធភាពអាចធ្វើអោយយុវជនដែលកំពុងប្រឈមមុខនឹងបញ្ហាគ្រឿងញៀន
ពឹងផ្អែកលើ រចនាសម្ព័ន្ធជំនាញ ជាពិសេសរបស់ក្រសួងសង្គមកិច្ច
និងអង្គការក្រៅរដ្ឋាភិបាល
នានា នៅក្នុងកិច្ចឧបត្ថម្ភគាំពារផ្នែកផ្លូវ កាយ និងផ្លូវចិត្ត ។ |
|
|
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន |
|
|
អាជ្ញាធរនេះដែលមានឯកឧត្តម តេង សាវង្ស
ជាអគ្គលេខាធិការ មានគោលបំនងធ្វើការ
សំរបសំរួលរវាង ស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗ
ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀ | |