 |
ការធ្វើតេស្តឈាម រកមេរោគអេដស៍ |
 |
 |
 |
|
| |
ជាមធ្យោបាយមួយួយ៉ាងសំខាន់ និង មានផលប្រយោជន៍
ច្រើនដូចជា ៖
- សំរាប់ធ្វើរោគវិនិច្ឆ័យ
- ដើម្បីបំបាត់ការសង្ស័យ
- ការពារការចំលងទៅអ្នកដទៃ
- អាចរៀបចំទុកដាក់ អនាគតកូនចៅ
- ដើម្បីធ្វើស្ថិតិ និង ការស្រាវជ្រាវផងដែរ ។
|
 |
|
|
រាល់ការធ្វើតេស្តឈាមរកមេរោគអេដស៍
ត្រូវតែប្រព្រឹត្តទៅដោយការស្មគ្រ័ចិត្ត និង រក្សាការសំងាត់ជា
មូលដ្ឋានហើយត្រូវតែទទួលនូវ ការផ្តល់ប្រឹក្សាជាចាំបាច់ ។
ការផ្តល់ប្រឹក្សាមានតួនាទីសំខាន់ណាស់ ព្រោះថាបុគ្គលនោះអាចទទួលបាននូវ
- ការប៉ាន់ ប្រមាណអំពីផ្លូវចិត្ត
- ការប្រមាណ
អំពីការប្រព្រឹត្តប្រឈមមុខដែលគួរធ្វើតេស្តឈាម
- ពត៌មានផ្សេងៗ អំពីបញ្ហាមេរោគអេដស៍ ជំងឺអេដស៍
និង ការការពារខ្លួន
- ពីរបៀបរបបនៃ ការថែរក្សាខ្លួន
ដើម្បីអោយរស់នៅបានយូរ
- ការគាំទ្រផ្លូវចិត្ត ចំពោះអ្នកផ្ទុកមេរោគ
និងក្រុមគ្រួសាររបស់គេ
- ពត៌មានផ្សេងៗអំពី
សេវាថែទាំសុខភាពរបស់រដ្ឋាភិបាល និង អង្កការនានាព្រម ទាំងសេវា
សាធារណៈ ផងដែរ ។
|
|
 |
|
លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា ៖ |
|
|
|
វិជ្ចមាន យើងត្រូវថែទាំខ្លួនដើម្បីអោយរស់នៅបានយូរ
ដោយត្រូវគិតគូរដល់ ៖
-
របបចំណីអាហារ ដើម្បីថែរក្សាសុខភាព
-
អនាម័យក្នុងការរស់នៅ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ
-
ជួបពិគ្រោះជាមួយគ្រូពេទ្យ នៅពេលមានបញ្ហាទាក់ទងទៅនឹងសុខភាព
-
ប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅរាល់ពេលរួមភេទដើម្បីការពារកុំឱ្យ
ចំលងទៅអ្នកដទៃផង និង ការពារកុំអោយឆ្លងជំងឺដទៃទៀតចូលមកបន្ថែម
-
ហាមប្រើគ្រឿងញៀនស្រវឹង នាំឱយសុខភាព យើងកាន់តែធ្ងន់ធ្ងរថែម
អវិជ្ជមាន
យើងត្រូវថែរក្សា និង
ការពារខ្លួនអោយនៅតែអវិជ្ជមានរហូតរៀងទៅដោយត្រូវ ៖
-
ផ្លាស់ប្តូរការប្រព្រឹត្តផ្លូវភេទដែលប្រឈមមុខ
-
ស្មោះត្រង់
- កាត់បន្ថយដៃគូស្នេហា
-
ប្រើប្រាស់ស្រោមអនាម័យ ជាប្រចាំរៀងរាល់ពេលរួមភេទ
-
មិនប្រើប្រាស់របស់មុតស្រួចរួមគ្នា ដូចជា ម្ជុលសាក់ រឺ
ម្ជុលចាក់ថ្នាំ
|
|