សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់ពត៌មានបន្ថែមទាក់ទង និងមេរោគអេដស៌ ជំងឺអេដស៌ សូមទូរស័ព្ទមកកាន់លេខ ០១២៩៩៩០០៨/០១២៩៩៩០០៩ និង ០៩២៩១៤១១១ ចាប់ពីម៉ោង១១ថ្ងៃត្រង់ដល់ ម៉ោង៨យប់ រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ។

 




 

តើអ្វីទៅជាស្រោមអនាម័យ?

ស្រោមអនាម័យបុរស រឺ ស្រោមលិង្គ មានរាងជាបំពង់ ធ្វើពីកៅស៊ូស្តើង និង មានកណ្តក់នៅផ្នែកខាងចុងម្ខាងបិទ ជិតសំរាប់ដាក់ទឹកកាម គេប្រើសំរាប់ពាក់នៅលើលិង្គបុរស ក្នុងពេលរួមភេទ ។
ស្រោមអនាម័យបុរសគេអាចប្រើប្រាស់ ក្នុងប្រយោជន៍ជាច្រើនដូចជាៈ សំរាប់ការពន្យារកំណើត ការពារជំងឺឆ្លងផ្សេងៗ តាមការរួមភេទ ជាពិសេសគឺជំងឺអេដស៍ ។


របៀបប្រើប្រាស់ស្រោមអនាម័យ

*** ស្រោមបុរស ៖ អ្នកគួរជ្រើសរើសស្រោមលាតដើម្បី ប្រើប្រាស់ជាការល្អ ហើយត្រូវ ៖
- ពិនិត្យ ថ្ងៃ ខែ ដែលកំណត់អោយប្រើប្រាស់ នៅលើសំបកកញ្ចប់
- ពិនិត្យ តើ មានធ្លាយប្រេងមកក្រៅកញ្ចប់ រឺទេ
- ហែកកញ្ចប់ស្រោមដោយប្រុងប្រយ័ត្ន ជៀសវាងប៉ះ នឹង ក្រចកនាំឱ្យរហែក
- ត្រូវច្របាច់ខ្យល់ នៅកណ្តក់ចុងស្រោមឱ្យអស ដើម្បីកុំឱ្យបែកនៅពេល រួមភេទ
- ពាក់ស្រោមនៅលើ ប្រដាប់ភេទដែលឡើងរឹង ហើយច្បូតស្រោមរហូតដល់គល់លឹង្គ
- ក្រោយពេលចេញទឹកកាម ត្រូវដោះស្រោមចេញភ្លាម
- ត្រូវចោលស្រោមដែលប្រើរួចនៅកន្លែងដែលមានសុវត្តិភាព
- គួរពាក់ស្រោមដោយខ្លួនឯង ទើបយើងអាចដឹងច្បាស់ពីស្ថានភាពរបស់ស្រោម
- ស្រោមមួយអាចប្រើបានតែមួយដង

សូមចុចត្រង់នេះសំរាប់ការបង្រៀនរបៀបប្រើប្រាស់ស្រោម

ផល់ប្រយោជន៍នៃការប្រើប្រាស់ស្រោមអនាម័យ

- មានតំលៃថោក - តូចងាយស្រួលយកតាមខ្លួន
- អាចប្រើបានភ្លាមនៅពេលត្រូវការ ដោយមិនចាំបាច់ពិគ្រោះជាមួយ គ្រូពេទ្យ រឺ វេជ្ចបញ្ជា
- គ្មានផលប៉ះពាល់បន្ទាប់បន្សំ បណ្តាលមកពីស្រោមទេ
- អាចប្រើបានសំរាប់ការពន្យារកំនើតបានល្អ និង មាន ប្រសិទ្ធិភាព
- ការពារការឆ្លងជំងឺកាមរោគផ្សេងៗ និងអេដស៏
 

កន្លែងដែលអាចរកជាវបាន

អ្នកអាចរកទិញស្រោមអនាម័យបាន គ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស
គឺនៅតាម ឱសថស្ថាននានា ឬក៏អ្នកអាចទៅរកស្រោមនៅតាម សេវាព្យាបាលជំងឺកាមរោគ និង ផ្នែកថែទាំសុខភាព មាតា និង ទារក ។
 

.



....

bl
សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ ០២៣ ៩៨៦ ២៤០ អ៊ីម៉េល info@INTHANOU.org
br